
រួមគ្នា យើងអាចកសាងសហគមន៍ឱ្យកាន់តែរឹងមាំ
ចាប់ពីការស្ម័គ្រចិត្តរហូតដល់ការឧបត្ថម្ភ រាប់បញ្ចលទាំងការខិតខំប្រឹងប្រែង។

ឱកាសសម្រាប់អ្នកស្ម័គ្រចិត្ត
1. ជំនួយការរៀបចំព្រឹត្តិការណ៍៖
ជួយរៀបចំ និងសម្របសម្រួលព្រឹត្តិការណ៍នានា ក្នុងគោលបំណងជួយដល់សហគមន៍ខ្មែរនៅប្រទេសថៃ។
2. ការបកប្រែភាសា៖
ជួយបកប្រែឯកសារ និងសម្ភារៈទំនាក់ទំនង ឬផ្តល់ជំនួយភាសាក្នុងអំឡុងពេលព្រឹត្តិការណ៍។
3. ជំនួយផ្នែករដ្ឋបាល៖
ផ្តល់ជំនួយផ្នែករដ្ឋបាលក្នុងកិច្ចការការិយាល័យ ការបញ្ចូលទិន្នន័យ ឬតម្រូវការរបស់ស្ថាប័នផ្សេងទៀត។
4. ការផ្សព្វផ្សាយ និងការតស៊ូមតិ៖
ចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយ ឬយុទ្ធនាការតស៊ូមតិ ដើម្បីបង្កើនការយល់ដឹង និងការគាំទ្រសម្រាប់គំនិតផ្តួចផ្តើមរបស់ ស.ស.ថ.ក ។

សមាជិកភាព
ចូលរួមជាមួយ ស.ស.ថ.ក ជាសមាជិក និងក្លាយជាផ្នែកមួយនៃសហគមន៍ដែលជួយដល់ការផ្តល់សិទ្ធិដល់ពលរដ្ខខ្មែរនៅក្នុងប្រទេសថៃ។ រីករាយជាមួយអត្ថប្រយោជន៍ និងឱកាសផ្តាច់មុខ ខណៈពេលដែលគាំទ្របេសកកម្មរបស់យើង។

បរិច្ចាគ
ការបរិច្ចាករបស់អ្នកអាចធ្វើអោយមានការផ្លាស់ប្តូរក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសថៃ។ ជ្រើសរើសពីការរួមចំណែកតែមួយដង ឬការបរិច្ចាគប្រចាំខែ ដើម្បីគាំទ្រកម្មវិធី និងសេវាកម្មរបស់យើង។

ព្រឹត្តិការណ៍រៃអង្គាសប្រាក់
គាំទ្រ ស.ស.ថ.ក ដោយចូលរួមក្នុងព្រឹត្តិការណ៍រៃអង្គាសប្រាក់របស់យើង! រួមគ្នា យើងអាចប្រមូលថវិកា និងការយល់ដឹង ដើម្បីផ្តល់សិទ្ធិដល់ប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសថៃ និងធ្វើឱ្យមានឥទ្ធិពលយូរអង្វែង។

ការផ្សព្វផ្សាយ
ជួយយើងបង្កើនការយល់ដឹងអំពី ស.ស.ថ.ក និងបេសកកម្មរបស់យើង។ ចែករំលែកគេហទំព័ររបស់យើង ការចែករំលែកព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ឬរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយសហគមន៍ ដើម្បីចូលរួមជាមួយអ្នកដទៃ និងលើកទឹកចិត្តឱ្យមានការចូលរួម។

ទាក់ទងមកពួកយើង
មានសំណួរ ឬក៏ចង់ចូលរួមជាក់លាក់ណាមួយ? ទាក់ទងមកពួកយើងសម្រាប់ព័ត៌មានបន្ថែម ឬដើម្បីពិភាក្សាពីរបៀបដែលអ្នកអាចរួមចំណែកដល់បុព្វហេតុរបស់យើង។